នាពេលកន្លងមក តារាសម្តែងស្រី ស៊ិចស៊ី ដេនី ក្វាន់ បានសម្រេចចិត្ត បញ្ចេញវីដេអូមួយទៀត ដោយចេញមុខសុំទោស ដល់អ្នកនាង ម៉េង កែវពេជ្ជតា និងសិល្បៈករផ្សេងៗទៀត។
ដូចជាប្រិយមិត្តបានជ្រាបស្រាប់ទៅហើយ ពីរឿងរ៉ាវជេរតិះដៀលទៅវិញទៅមក រវាង កញ្ញា ដេនី ក្វាន់ និងអ្នកនាង ម៉េង កែវពេជ្ជតា ដែលបានផ្លែផ្កាដាក់គ្នា អស់មួយរយៈកន្លងមកនេះ។
ចំពោះសារជាច្រើន របស់អ្នកទាំងពីរ បានធ្វើឲ្យអ្នកគាំទ្រ មិនសប្បាយចិត្តនោះទេ ពេលឃើញតារាខ្មែរទាំងពីរនាក់ កំពុងតែហែកហួរគ្នាជាសារធាណៈ ដោយគ្មានភាគីណាម្នាក់ ហ៊ានចេញមុខចុះចាញ់សោះ មានតែខ្លាំងរៀងៗខ្លួន។ ហើយមិនតែប៉ុណ្ណោះ កញ្ញា ដេនី ក្វាន់ មិនត្រឹមតែមានបញ្ហាជាមួយនឹង អ្នកនាង ម៉េងកែវពេជ្ជតាតែម្នាក់នោះទេ សូម្បីតែសិល្បៈរៀមច្បងមួយចំនួនទៀត ក៏នាងបានប្រើពាក្យសម្តីមិនសមរម្យដាក់ពួកគេផងដែរ។
ដោយសារតែមានមហាជន និងតារាផ្សេងទៀត ហាក់ដូចជាប្រតិកម្មលើរូបកញ្ញា ដេនី ក្វាន់ខ្លាំងពេក ទីបំផុតនាងសុខចិត្តបន្ទន់ឥរិយាបថ និងព្រមសុំទោសនូវរឿងគ្រប់យ៉ាងដែលនាងបានធ្វើកន្លងមក។
កាលពីយប់មិញនេះ កញ្ញា ដេនីក្វាន់ ហ៊ានទទួលស្គាល់ និងសុំទោសទៅកាន់តារាជើងចាស់មួយចំនួន និងមហាជនផងដែរ ដែលកន្លងមក នាងបានបញ្ចេញរឹកពារមិនគប្បីទៅកាន់អ្នកគ្រប់គ្នា។ ហើយរូបនាងនឹងមិនអន់ចិត្តអ្វីទាំងអស់ ប្រសិនបើក្រសួងមិនអនុញ្ញាត ឲ្យនាងបន្តអាជីពសិល្បៈបន្តទៅទៀត៕

No comments:
Post a Comment