Saturday, May 14, 2016

ឆន សុវណ្ណារាជ និង ណុប បាយ៉ារិទ្ធ ត្រូវអ្នកគាំទ្រ ព្រាប សុវត្ថិ រិះគន់


ភ្នំពេញ៖ មិនមែនជារឿង​​លេងសើចទេ សម្រាប់តារាចម្រៀង ណុប បាយ៉ារិទ្ធ និង ឆន សុវណ្ណារាជ​​​ដែល​បានក្លាយជា គ្រូបង្ហាត់​​ក្នុងកម្មវិធី "The Voice Cambodia" អាចនិយាយ​​បានថា ពួកគេបានក្លាយ​​ជាអ្នក​ចម្រៀងដ៏​មានជំនាញ និងទេពកោសល្យខ្ពស់ ក្នុងការប្រើ​ប្រាស់សំឡេង ជាបទ​ពិសោធន៍ថ្មី សម្រាប់ពួកគេ ។ កម្មវិធី"V con​cert Cambodia" បានបង្ហាញពី​ភាព​​អស្ចារ្យ របស់ពួកគេ​បន្ថែមទៀត ក្នុងមួយវគ្គ ពួកគេច្រៀង​មិនតិច​​​ជាង៥បទទេ ដែល​មនុស្សធម្មតា មិនអាចធ្វើ​​​​បានទេ ។
អ្វីដែលកាន់តែជក់ចិត្តនោះ ពួកគេបាន​​ចាប់ដៃគ្នា បកស្រាយបទចម្រៀង​ចាស់ៗល្បីខ្លាំង របស់លោក ព្រាប សុវត្ថិ តែដោយសារ​បញ្ហា បច្ចេកទេស មិនអាចធ្វើ​​ពួកគេ ច្រៀងបានល្អ ១០០​​ភាគរយទេ ។ អ្នកដែលក្ដៅ​​ក្រហាយ​​នៅមិន​សុខ គឺ អ្នកគាំទ្រ លោក ព្រាប សុវត្ថិឯណោះ​ទៅវិញ ។ អ្នកគាំទ្រ លោក ព្រាប សុវត្ថិ ម្នាក់​បានព្រលៈ តារាចម្រៀង​ទាំងពីរ មិនសំចៃមាត់ថា "អត់យល់ទេ ! តារាហង្សមាស ឥឡូវអត់មាន​​បទចម្រៀងច្រៀងទេ បានជា​​យកបទ លោក ព្រាប សុវត្ថិ ទៅច្រៀង ហើយច្រៀង​​ស្រែកមិន​​រួចផង ប្រឹងអីក៏ប្រឹងម្លេះ?.." ។ អ្នកគាំទ្រ ដដែល​​នោះ ក៏ធ្លាប់រិះគន់ចំៗ ចំពោះ លោកឆន សុវណ្ណរាជ ដែល​​លោកធ្លាប់​​បានច្រៀង បទចម្រៀង លោក ព្រាប សុវត្ថិ ជាមួយ នាង ឱក សុគន្ធ កញ្ញាថា កញ្ញា ច្រៀងគ្រាន់បើ តែបើ​​សុវណ្ណារាជ ច្រៀងញ័រៗ ខូចបទ​​គេអស់ហើយ ។
ដោយឡែក ប្រិយមិត្តដទៃទៀត បាន​​និយាយថា ធម្មតាមិនមែន​​ម្ចាស់បទផ្ទាល់ មិនអាច​​ច្រៀងបានល្អ ដូចម្ចាស់​ដើម​ទេ។ ម្យ៉ាងសំឡេង​​លើឆាក ក្នុងស្រុកខ្មែរ វាមិន​​សូវល្អដូច នៅបរទេស​​ឡើយ ព្រោះយើង​​នៅអន់ ផ្នែកបច្ចេក​​ទេស ច្រើនណាស់ មានតែ​​តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ម្នាក់ ដែល​​យកចិត្តទុកដាក់ លើបញ្ហានេះ ព្រោះនាង​ប្រើ​ប្រាស់ក្បាលមៃក្រហ្វូន ផ្ទាល់ខ្លួន និងមានតម្លៃ រាប់ពាន់​​ដុល្លារឯណោះ ។ ដូចនេះ​​សំឡេងនាង លើឆាកហាក់​គ្រាន់​បើជាងគេ។
សម្រាប់អ្នករិះគន់ លោក ឆន សុវណ្ណារាជ និង ណុប បាយ៉ារិទ្ធ វិញ គួរតែកោត​​​​សរសើ ច្រើនជាង​​បង្អាប់ ព្រោះតារា​ទាំងពីរដួងនេះ ខំលើកបទ លោក ព្រាប សុវត្ថិ មកច្រៀងហើយ អាចនិយាយ​​បានថា ពួកគេបាន​​ចាត់ទុក លោក​ព្រាប សុវត្ថិ ជារៀមច្បងម្នាក់ ក្នុងចិត្តរួចទៅហើយ ។ បើសិនជា​​ពួកគេច្រៀង បទចម្រៀង​​របស់ពួកគេរៀងៗខ្លួន ក៏បានដែរ ព្រោះបទចម្រៀង​​របស់ពួកគេ មានរាប់រយបទ ឯណោះ ៕
ប្រភព:​ ដើមអំពិល

No comments:

Post a Comment