Saturday, May 21, 2016

ខេម ចេញ​បទ​ស្រែក​ខ្លាំង​លើក​ដំបូង​ក្រោយ​​​ប្រឡូក​សិល្បៈ​បាន ៧ ​ឆ្នាំ​​

ខេម​ បាន​ចេញ​បទ​ចម្រៀង​ស្រែក​ខ្លាំង​លើក​ដំបូង​ មិនធ្លាប់​មាន​​ក្នុង​ផលិតកម្ម Town ក្រោយ​ប្រឡូក​សិល្បៈ​​ជិត ៧​ឆ្នាំ​មក។
ចម្រៀង​លោក​ប្រើ​សំឡេង​ខ្លាំង​លើក​ដំបូង​មាន​ចំណង​ជើង​ថា”គេ​ជា​តារា​ល្បី” ត្រៀម​នឹង​ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ។
តារា​ចម្រៀង​សំឡេង​ស្អក​កំពុង​ឈាន​មុខ​ក្នុង​ផលិតកម្ម Town លោក ខេម និយាយ​ថា៖ “ខ្ញុំ​មិន​ធ្លាប់​មាន​ចម្រៀង​ស្រែក​ដល់​ថ្នាក់​ហ្នឹង​ទេ​តាំង​ពី​ចូល​សិល្បៈ​មក។ ជា​ធម្មតា​ ចម្រៀង​មួយ​បទ​ខ្ញុំ​ប្រើ​ពេល​ថត​សំឡេង តែ​ ១៥​នា​ទី​ប៉ុណ្ណោះ តែ​នេះ​ជាង​មួយ​ម៉ោង​ហើយ​នៅ​តែ​មិន​ទាន់​រួច”។

ខេម បន្ត​ថា​ បទ​ចម្រៀង​មួយ​បទ​ខាង​លើ​គឺ​ពិបាក​ច្រៀង និង​ធ្វើ​សំឡេង​បំផុត។ លោក​មិន​បាន​ដឹង​ពី​មូលហេតុ​នាំ​ឱ្យ​អ្នក​និពន្ធ​ជ្រើសរើស​ខ្លួន​ឱ្យ​បក​ស្រាយ​បទ “គេ​ជា​តារា​ល្បី” នេះ​ឡើយ។

ទោះ​ជា​បែប​នេះ​ តារា​ចម្រៀង​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ខាង​អះអាង​ថា អាច​អ្នក​និពន្ធ​ចង់​ដឹង​ពី​សំឡេង​ ក៏​ដូច​ជា​សមត្ថភាព​របស់​ខ្លួន​មាន​កម្រិត​ណា។

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ Town ខេម​ បាន​រំពឹង​ខ្ពស់​ថា​ បទ​ចម្រៀង​ដែល​លោក​ប្រើ​សំឡេង​ខ្លាំង​លើក​ដំបូង​ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​នឹង​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​បាន​ច្រើន​ពេល​ចេញ​លក់​លើ​ទីផ្សារ។
ប្រភព៖ sabay


No comments:

Post a Comment