នៅព្រឹក ថ្ងៃអង្គារ៍ ទី០៦ ខែតុលា ឆ្នាំ២០១៥ នេះ នៅលើទំព័រហ្វេសប៊ុក របស់តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស លោក ឆន សុវណ្ណារាជ បានបង្ហោះរូបថតមួយសន្លឹក ដែលធ្វើឲ្យ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ក៏ដូចជាអ្នកគាំទ្រូ របស់លោក មានការភ្ញាក់ផ្អើល និងរំភើបចិត្ត ជំនួសលោកផងដែរ។
រូបថតមួយសន្លឹកនោះ គឺបង្ហាញឲ្យឃើញពី អ្នកម្តាយរបស់លោក ឆន សុវណ្ណារាជ កំពុងតែជូន ខ្សែ.កមួយខ្សែ ទុកជាកាដូ ក្នុងថ្ងៃខួបកំណើត របស់លោក ខណៈលោក ឆន សុវណ្ណារាជ បានលើកដៃសំពះអរគុណ និងញញឹម បិទមាត់មិនជិតឡើយ ពេលទទួលបានខ្សែ.ក មួយខ្សែពីអ្នកម្តាយ ជាទីស្រលាញ់បែបនេះ។
លោក ឆន សុវណ្ណារាជ ផ្ទាល់ ក៏បានសរសេរសារអរគុណ ភ្ជាប់ជាមួយនឹង រូបថតនោះ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ដែលមានអត្ថន័យ ជាភាសាខ្មែរថា «កូនពិតជាអរគុណ អ្នកម្តាយខ្លាំងណាស់ ចំពោះកាដូ មុនថ្ងៃខួបកំណើតនេះ វាពិតជាមានន័យណាស់សម្រាប់កូន ហើយកូនស្រលាញ់វាខ្លាំងណាស់ កូនស្រលាញ់អ្នកម្តាយ»។
យ៉ាងណាមិញ ថ្ងៃខួបកំណើតពិតប្រាកដ របស់តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស រូបនេះ គឺនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះឯង៕
ប្រភព ៖ ហ្វេសប៊ុក

No comments:
Post a Comment