រាជធានីភ្នំពេញ ៖ បើទោះបីជាចំណងអាពាហ៍ពិពាហ៍បានកាត់ផ្តាច់អស់រយៈពេលជាច្រើនឆ្នាំក្តី ប៉ុន្តែតារាចម្រៀង និងជាប្រធានសមាគមសិល្បករខ្មែរលោកសុះ ម៉ាច នៅតែទាក់ទងជាធម្មតាជាមួយអតីតភរិយា និងកូនស្រីច្បងរបស់លោក ។ ដោយឡែក កាលពីពេលថ្មីៗកន្លងមក លោកសុះ ម៉ាច បានទទួលកាដូរថយន្តមួយគ្រឿងពីអ្នកទាំងពីរ ។
ចំណងស្នេហ៍រវាងលោកសុះ ម៉ាច ជាមួយអតីតភរិយា ជាកូនស្រីរបស់ថ្នាក់ដឹកនាំកំពូលរូបនោះបានឈានដល់ផ្លូវបំបែក ដោយមានកូនស្រីម្នាក់ដែលរហូតមកដល់ពេលនេះនាងបានចម្រើនវ័យប្រមាណ១៣ឆ្នាំហើយ ។
បើទោះបីជាអ្នកទាំងពីរសម្រេចផ្តាច់និស្ស័យស្នេហ៍ហើយក៏ដោយ ប៉ុន្តែការរាប់អានគ្នានៅមិនទាន់បញ្ចប់នៅឡើយទេ ហើយលោកសុះ ម៉ាច តែងតែទទួលបានការឧបត្ថម្ភជាបន្តបន្ទាប់ពីអតីតភរិយារបស់លោក តាមរយៈកូនស្រីច្បងដែលកំពុងទទួលការបីបាច់មើលថែពីម្តាយ ។
កាលពីពេល ថ្មីៗកន្លងមកលោកសុះ ម៉ាច បានបង្ហាញជាសាធារណៈពីការទទួលបានកាដូរថយន្តមួយគ្រឿងពីអតីតភរិយា និងកូនស្រីរបស់លោក សម្រាប់ទុកដឹកកូនស្រីប្រុសទាំងពីរជាមួយភរិយាក្រោយរបស់លោកទៅសាលារៀន ។
លោកសុះ ម៉ាច បានថតបង្ហោះតាមហ្វេសប៊ុកអំពីការទទួលបានកាដូថ្មីនេះ ព្រមទាំងបានរំលេចសារសម្តែងក្តីត្រេកអរ និងដឹងគុណអតីតភរិយា និងកូនស្រី នូវទឹកចិត្តស្រឡាញ់រាប់អានក្នុងនាមជាឈាមជ័រតែមួយ ។
តាមរយៈសារជាមួយរូបថតពីរសន្លឹកលោក សុះ ម៉ាច សរសេរថា «អរគុណចំពោះកូនស្រីច្បងរបស់ខ្ញុំ និងអ្នកម្តាយរបស់នាងដែលបានជូនកាដូនូវរថយន្ត Great Wall ឆ្នាំ២០១០ មួយគ្រឿងដល់កូនទាំងពីររបស់ខ្ញុំទុកសម្រាប់ជូនពួកគេទៅសាលារៀន ។ សន្តានចិត្តដ៏ប្រពៃថ្លៃថ្លានេះពិតជាបានបញ្ជាក់នូវទឹកចិត្តស្រលាញ់រាប់អានបងប្អូនក្នុងនាមឈាមជ័រតែមួយ បើទោះជាពួកគាត់ប្រសូតចេញពីផ្ទៃម្តាយផ្សេងគ្នាក៏ដោយ ក៏ពួកគេទាំងបីនាក់ស្រលាញ់គ្នាណាស់ ។
ប៉ានៅតែស្រលាញ់កូនទុកដូចកែវជាភ្នែក រាប់អានម្តាយកូនទុកដូចមិត្តភក្តិដ៏ល្អជានិច្ច សូមឱ្យអ្នកទាំងពីរជួបតែសេចក្តីសុខ និងសំណាងល្អជារៀងដរាបនៅក្នុងឆាកជីវិត ព្រះនឹងប្រទានពរទាំងបួនប្រការដល់អ្នកទាំងពីរ» ។
ក្រោយពីបានបង្ហោះសារ និងរូបភាពនេះរួចមក មានប្រិយមិត្តជាច្រើនសម្តែងការអបអរសាទរ និងរំភើបជំនួសសន្តានចិត្តដ៏ល្អរបស់កូនស្រី និងអតីតភរិយា ដែលនៅតែគិតគូរពីសុខទុក្ខក្រុមគ្រួសារថ្មីរបស់លោកសុះ ម៉ាច ។
ប្រិយមិត្តមួយចំនួនលើកឡើងថា «សូមសរសើរសន្តានចិត្តម្តាយ និងកូនអ្នកទាំងពីរ ជាពិសេសបង និងអតីតភរិយា ដែលចែកផ្លូវគ្នាហើយអាចក្លាយជាមិត្តដ៏ល្អនឹងគ្នាបានទៀតពិតជាគំរូដ៏ល្អមែន នេះហើយមកពីការបែកគ្នាហើយមិននិយាយហែកហួរគ្នារកត្រូវរៀងខ្លួន ។ បងពិតជាលោកប្តីដ៏ល្អខ្លាំងណាស់ ហើយក៏ជាលោកប៉ាដ៏ល្អបំផុតផងដែរ» ៕
ប្រភព ៖
www.kohsantepheapdaily.com.kh

No comments:
Post a Comment