Saturday, May 21, 2016

ខេម ចេញ​បទ​ស្រែក​ខ្លាំង​លើក​ដំបូង​ក្រោយ​​​ប្រឡូក​សិល្បៈ​បាន ៧ ​ឆ្នាំ​​

ខេម​ បាន​ចេញ​បទ​ចម្រៀង​ស្រែក​ខ្លាំង​លើក​ដំបូង​ មិនធ្លាប់​មាន​​ក្នុង​ផលិតកម្ម Town ក្រោយ​ប្រឡូក​សិល្បៈ​​ជិត ៧​ឆ្នាំ​មក។
ចម្រៀង​លោក​ប្រើ​សំឡេង​ខ្លាំង​លើក​ដំបូង​មាន​ចំណង​ជើង​ថា”គេ​ជា​តារា​ល្បី” ត្រៀម​នឹង​ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ។
តារា​ចម្រៀង​សំឡេង​ស្អក​កំពុង​ឈាន​មុខ​ក្នុង​ផលិតកម្ម Town លោក ខេម និយាយ​ថា៖ “ខ្ញុំ​មិន​ធ្លាប់​មាន​ចម្រៀង​ស្រែក​ដល់​ថ្នាក់​ហ្នឹង​ទេ​តាំង​ពី​ចូល​សិល្បៈ​មក។ ជា​ធម្មតា​ ចម្រៀង​មួយ​បទ​ខ្ញុំ​ប្រើ​ពេល​ថត​សំឡេង តែ​ ១៥​នា​ទី​ប៉ុណ្ណោះ តែ​នេះ​ជាង​មួយ​ម៉ោង​ហើយ​នៅ​តែ​មិន​ទាន់​រួច”។

ខេម បន្ត​ថា​ បទ​ចម្រៀង​មួយ​បទ​ខាង​លើ​គឺ​ពិបាក​ច្រៀង និង​ធ្វើ​សំឡេង​បំផុត។ លោក​មិន​បាន​ដឹង​ពី​មូលហេតុ​នាំ​ឱ្យ​អ្នក​និពន្ធ​ជ្រើសរើស​ខ្លួន​ឱ្យ​បក​ស្រាយ​បទ “គេ​ជា​តារា​ល្បី” នេះ​ឡើយ។

ទោះ​ជា​បែប​នេះ​ តារា​ចម្រៀង​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ខាង​អះអាង​ថា អាច​អ្នក​និពន្ធ​ចង់​ដឹង​ពី​សំឡេង​ ក៏​ដូច​ជា​សមត្ថភាព​របស់​ខ្លួន​មាន​កម្រិត​ណា។

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ Town ខេម​ បាន​រំពឹង​ខ្ពស់​ថា​ បទ​ចម្រៀង​ដែល​លោក​ប្រើ​សំឡេង​ខ្លាំង​លើក​ដំបូង​ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​នឹង​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​បាន​ច្រើន​ពេល​ចេញ​លក់​លើ​ទីផ្សារ។
ប្រភព៖ sabay


ប្រវត្តិរបស់ ខេម ​​ជីវិត​​ពីអ្នក​​រត់ម៉ូតូឌុប​​មក​ជាអ្នក​ចម្រៀង​​

រាជធានីភ្នំពេញ ៖ ​​តារា​ចម្រៀង​​​ប៉ុន សុណា​រិន ហៅខេម អតីត​ជាអ្នក​រត់​ម៉ូតូឌុប និង​រស់យ៉ាង​លំបាក​ក្នុងជីវភាព​គ្រួសារ​ក្រីក្រ និង​ធ្លាប់​​​​ទទួល​​ការ​មាក់​ងាយ​​យ៉ាង​ច្រើន​ពី​មិត្ត​​ភក្តិ ។ ​​ប៉ុន្តែ​ក្រោយ​​ឆ្លង​កាត់​​ការ​តស៊ូ​ក្នុងជីវិត​​ដោយ​​​ការ​ឧស្សាហ​៍​ព្យា​យាម​ និង​អំណត់​បំផុត​​មក ​ខេម ​បាន​​​​លាង​សម្អាត​​ជា​បណ្តើរៗ នូវ​​ស្រមោល​អតីត​កាល​ ហើយ​ពេលនេះ​​គេ​បាន​​ក្លាយ​ជា​​តារា​ចម្រៀង​​​​ដ៏មានប្រជាប្រិយភាព​ម្នាក់ ​ប្រចាំ​​​ផលិត​កម្ម​​ថោន ។
ខេម ​​​និយាយ​​ថា​ «ថោន​គឺ​ជា​​​ទ្រនំ​ដ៏សែន​សុខ​របស់ខ្ញុំ​ និងធ្វើ​​ឱ្យខ្ញុំ​​​ប្រែ​​មុខមាត់​ រួមទាំង​​​ជីវភាព​រស់នៅ​​​​ចៀស​​ផុត​នូវ​ពាក្យ​សម្តី​​មាក់​ងាយ​ទាំង​ឡាយ​ ដែល​តែង​​តែ​គ្រប​ដណ្តប់​​លើ​អារម្មណ៍​ខ្ញុំ»។ ​តារាចម្រៀង​រូបនេះ​ បានបង្ហាញ​​​ទឹក​ចិត្ត​​ដ៏​ល្អ​​ថា ​លោក​មិន​​ខឹង​នឹង​ការមាក់​ងាយ​នោះ​ទេ ​តែ​​អរគុណអ្នកទាំង​នោះទៅវិញ ​ព្រោះគេ​​បង្កើត​នូវការ​ឈឺ​ចាប់​​ ហើយ​​ជំរុញ​​​ទឹកចិត្ត​​​លោក​ ឱ្យ​​មាន​ការ​ខ្មាស​អៀន​​ និងខិត​ខំ​​តស៊ូ​ក្នុង​​​ជីវិត រហូត​មាន​ពន្លឺ​​​ដូចសព្វ​ថ្ងៃ​។
ខេម​ ​បាន​និយាយ​ថា ​​តាំង​ពី​ចូល​មក​​ច្រៀង​​នៅផលិត​កម្ម​​ថោន ​​រូប​​លោក​ហាក់​ដូច​បាន​រំលេច​​​ខ្លួនយ៉ាង​ត្រចះ​ត្រចង់​ក្នុងវិស័យ​​សិល្បៈ ។ ​​​ថោន ​​បាន​ផ្តល់​​​ឱកាស​​ឱ្យ​​​លោក​​​ច្រៀង​​​​​ជា​​​ច្រើន​បទ និង​ច្រៀង​​​រួមគ្នា​​​ជាមួយតារា​ចម្រៀង​​​ល្បីៗ​ទៀតផង ដូចជា ​កញ្ញា​​មាស សុខ​សោភា ​កញ្ញា​​​លី អុីវ៉ាធីណា ​និង​កញ្ញា​​សាសា ជាដើម ។ ​​តាម​ដឹង​បទ​ចម្រៀង​​ដែល​លោក​បានច្រៀង​​​​ក្នុងវ៉ុល​​បុណ្យ​ចូលឆ្នាំ​​ប្រពៃ​ណី​ខ្មែរ​ចំនួន​​៦បទ ​​របស់​ផលិត​កម្ម​ថោន​នោះគឺ​ទទួល​បាន​​ការគាំទ្រយ៉ាង​​ច្រើន​​ពីស្រទាប់​​​យុវ​វ័យ។ តាម​រយៈ​នោះ​លោក​​សង្ឃឹម​ថា បទ​ចម្រៀង​​​ក្នុងវ៉ុល​ថ្មីៗ​ទៀត នឹង​បន្ត​​ទទួលបាន​​ការ​គាំទ្រ​​​ដូចគ្នា​​ផងដែរ ។
លោក​ខេម បញ្ជាក់​​​ថា តាំង​ពី​ពេល​ដែល​លោក​​ចូលរួមរស់នៅ​​ជាមួយ​​ផលិត​កម្ម​ថោន គឺ​ម្ចាស់​​ផលិត​កម្ម​​យកចិត្ត​ទុក​ដាក់​​ផ្តល់​​ឱកាស​​​​ឱ្យ​​លោកបាន​​ច្រៀង​​​ច្រើនបទ​ក្នុង​វ៉ុល​នីមួយៗ ​ហើយ​​​​សុទ្ធសឹង​​ជាបទល្បីៗ​​ថែមទៀត។ ​ដូច្នេះ​ហើយ​​​វា​បាន​​ជំរុញ​​​ឱ្យ​​​​​របស់លោក​​​មាន​​​​ឈ្មោះ​ល្បី​​​​ក្នុង​ពិភព​​សិល្បៈ​​​​ក្នុងរយៈ​ពេលខ្លី​​​​បំផុត ។​
ខេម ​​សន្យា​ថា នឹង​ខិតខំ​បង្កើន​​​សមត្ថ​ភាព​របស់ខ្លួន ដើម្បី​​ជួយខ្លួន​ឯង និង​ជួយ​ដល់​​​​ផលិត​កម្ម​​ឱ្យកាន់តែ​មានឈ្មោះ​​​បោះ​សម្លេង​​​ និង​ប្រឡង​​ប្រជែង​​​ជាមួយផលិត​​​កម្ម​​ល្បី​​​ឯទៀត​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​​​។​ ទន្ទឹមនឹង​​​នេះ លោក​អំពា​វនាវ​​​ដល់​​ទស្សនិកជន​​ អតិថិជន ​​សំខាន់​​អ្នក​​និយម​បទ​ចម្រៀង​​សម័យទំនើប ​​ឱ្យ​​គាំទ្រ​​​ និង​ជួយ​កែ​លំអ​​​​​រាល់ចំណុ​ចខ្វះ​ខាត​​​នៃបទចម្រៀង​​​របស់​​​លោក​​​​ផង ព្រោះ​អ្នក​សិល្បៈ​ដែល​​ល្បី​​គឺ​​ទាល់តែ​​​​ទទួលបាន​ការគាំទ្រ ។​
លោក​​ខេម ​មានស្រុកកំណើតនៅ​ខេត្ត​​​កំពង់​ឆ្នាំង ​​​​មាន​ឈ្មោះ​​ដើម​ប៉ុន សុណារិន ​​​។ ​​លោក​បញ្ចប់​ការ​សិក្សា​ត្រឹមថ្នាក់​​​ទី​១០​ ​​ហើយ​​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​​នៅឆ្នាំ​​​២០០៧ ​ដោយ​ចាប់​​យកអាជីព​ជាអ្នក​ចម្រៀង​​​តែម្តង ​និង​​ធ្លាប់​ប្រឡង​ជាប់​​ចំណាត់ថ្នាក់ក្នុងកម្មវិធី​ Boy Band របស់​ស្ថានីយ​​ទូរទស្សន៍​​ CTN ៕ 
ប្រភព៖ kohsantepheapdaily.com.kh

Tuesday, May 17, 2016

ដេនី ក្វាន់ ចេញវីដេអូសុំទោសតារាចំរៀងជើងចាស់ ​អ្នកស្រី ម៉េង កែវពេជ្ជតា


នាពេលកន្លងមក តារាសម្តែងស្រី ស៊ិចស៊ី ដេនី ក្វាន់ បានសម្រេចចិត្ត បញ្ចេញវីដេអូមួយទៀត ដោយចេញមុខសុំទោស ដល់អ្នកនាង ម៉េង កែវពេជ្ជតា និងសិល្បៈករផ្សេងៗទៀត។
ដូចជាប្រិយមិត្តបានជ្រាបស្រាប់ទៅហើយ ពីរឿងរ៉ាវជេរតិះដៀលទៅវិញទៅមក រវាង កញ្ញា ដេនី ក្វាន់ និងអ្នកនាង ម៉េង កែវពេជ្ជតា ដែលបានផ្លែផ្កាដាក់គ្នា អស់មួយរយៈកន្លងមកនេះ។
ចំពោះសារជាច្រើន របស់អ្នកទាំងពីរ បានធ្វើឲ្យអ្នកគាំទ្រ មិនសប្បាយចិត្តនោះទេ ពេលឃើញតារាខ្មែរទាំងពីរនាក់ កំពុងតែហែកហួរគ្នាជាសារធាណៈ ដោយគ្មានភាគីណាម្នាក់ ហ៊ានចេញមុខចុះចាញ់សោះ មានតែខ្លាំងរៀងៗខ្លួន។ ហើយមិនតែប៉ុណ្ណោះ កញ្ញា ដេនី ក្វាន់ មិនត្រឹមតែមានបញ្ហាជាមួយនឹង អ្នកនាង ម៉េងកែវពេជ្ជតាតែម្នាក់នោះទេ សូម្បីតែសិល្បៈរៀមច្បងមួយចំនួនទៀត ក៏នាងបានប្រើពាក្យសម្តីមិនសមរម្យដាក់ពួកគេផងដែរ។
ដោយសារតែមានមហាជន និងតារាផ្សេងទៀត ហាក់ដូចជាប្រតិកម្មលើរូបកញ្ញា ដេនី ក្វាន់ខ្លាំងពេក ទីបំផុតនាងសុខចិត្តបន្ទន់ឥរិយាបថ និងព្រមសុំទោសនូវរឿងគ្រប់យ៉ាងដែលនាងបានធ្វើកន្លងមក។
កាលពីយប់មិញនេះ កញ្ញា ដេនីក្វាន់ ហ៊ានទទួលស្គាល់ និងសុំទោសទៅកាន់តារាជើងចាស់មួយចំនួន និងមហាជនផងដែរ ដែលកន្លងមក នាងបានបញ្ចេញរឹកពារមិនគប្បីទៅកាន់អ្នកគ្រប់គ្នា។ ហើយរូបនាងនឹងមិនអន់ចិត្តអ្វីទាំងអស់ ប្រសិនបើក្រសួងមិនអនុញ្ញាត ឲ្យនាងបន្តអាជីពសិល្បៈបន្តទៅទៀត៕

ដេននី ក្វាន់ ចូលទទួលដំបូន្មាន និង ការអប់រំ ពីក្រសួងវប្បធម៌ ក្រោយស្លៀកសិចស៊ី ដូចអាក្រាតកាយ

(ភ្នំពេញ)៖ តបតាមការកោះហៅរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កំពូលតារាសិចស៊ី ដេននី ក្វាន់ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ បានចូលទៅទទួលដំបូន្មាន និងការអប់រំ ពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្ទាប់ពីកញ្ញាចូលចិត្តស្លៀកពាក់សិចស៊ី ដូច អាក្រាតកាយធ្វើឲ្យប៉ះពាល់ និងអាប់ឱនខ្លាំងដល់តម្លៃវប្បធម៌ និងស្រ្តីខ្មែរ។
សូមបញ្ជាក់ថា កោះកៅហៅ កំពូលតារាសិចស៊ី ដេននី ក្វាន់ ចូលទៅដុសអប់រំនេះ បន្ទាប់ពីតារា ដែលទើបទទួលបានកេរ្តិ៍ឈ្មោះតាមរយៈភាពសិចស៊ីរូបនេះ បានព្យាយាមបង្ហោះរូបសិចស៊ី ដូចអាក្រាតកាយជាបន្តបន្ទាប់តាមបណ្តាញផ្សព្វផ្សាយ និងបណ្តាញសង្គម នាំឲ្យផ្ទុះប្រតិកម្មខ្លាំងទាំងក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ និងមហាជនខ្មែរ។ កាយវិការ និងសកម្មភាពរបស់តារារូបនេះ ត្រូវបានគេវាយតម្លៃថា ធ្វើឲ្យ ប៉ះពាល់ដល់វប្បធម៌ទំនៀបទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ជាតិ និង ចរិយាធម៌-សីលធម៌សង្គម។
ដេននី ក្វាន់ មិនត្រឹមតែមិនទទួលនូវការទូន្មានពីអ្នកសិល្បៈរៀបច្បង និងសាធារណជននោះឡើយ ចំពោះភាពសិចស៊ីនេះ ហើយថែមទាំងជេរដៀលត្មះតបទៅលើអ្នកអប់រំរូបនាងថែមទៀត។ ព្រោះតែការអប់រំលើតារាសិចស៊ីនេះ នាំឲ្យមានការផ្ទុះពាក្យសម្តីខ្លាំងរវាង ដេននី ក្វាន់ និង អ្នកសិល្បៈជាច្រើនផ្សេងទៀត៕
សូមបញ្ជាក់ថា កោះកៅហៅ កំពូលតារាសិចស៊ី ដេននី ក្វាន់ ចូលទៅដុសអប់រំនេះ បន្ទាប់ពីតារា ដែលទើបទទួលបានកេរ្តិ៍ឈ្មោះតាមរយៈភាពសិចស៊ីរូបនេះ បានព្យាយាមបង្ហោះរូបសិចស៊ី ដូចអាក្រាតកាយជាបន្តបន្ទាប់តាមបណ្តាញផ្សព្វផ្សាយ និងបណ្តាញសង្គម នាំឲ្យផ្ទុះប្រតិកម្មខ្លាំងទាំងក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ និងមហាជនខ្មែរ។ កាយវិការ និងសកម្មភាពរបស់តារារូបនេះ ត្រូវបានគេវាយតម្លៃថា ធ្វើឲ្យ ប៉ះពាល់ដល់វប្បធម៌ទំនៀបទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ជាតិ និង ចរិយាធម៌-សីលធម៌សង្គម។
ដេននី ក្វាន់ មិនត្រឹមតែមិនទទួលនូវការទូន្មានពីអ្នកសិល្បៈរៀបច្បង និងសាធារណជននោះឡើយ ចំពោះភាពសិចស៊ីនេះ ហើយថែមទាំងជេរដៀលត្មះតបទៅលើអ្នកអប់រំរូបនាងថែមទៀត។ ព្រោះតែការអប់រំលើតារាសិចស៊ីនេះ នាំឲ្យមានការផ្ទុះពាក្យសម្តីខ្លាំងរវាង ដេននី ក្វាន់ និង អ្នកសិល្បៈជាច្រើនផ្សេងទៀត៕

Monday, May 16, 2016

នីកូ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល ពេល​ចេញ​បទ​ចម្រៀង ក្នុង​ផលិតកម្ម

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង និយមលេងស្ទីល បែបកូរ៉េ លោក នីកូ ដែលជាអតីត តារាចម្រៀងប្រចាំ ផលិតកម្មអឹម ដ៏ល្បីឈ្មោះ និងមានប្រជាប្រិយភាពមួយរូប ពេលនេះលោក បានធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់លោក មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីគេបានឃើញ រូបលោកធំៗ នៅលើគម្រប CD អាល់ប៊ុមថ្មីក្នុង Vol 156 នៅក្នុងផលិតកម្មសាន់ដេ និងគ្មានអ្នកណាម្នាក់ដឹងថា លោកហោះហើរ ទៅទើរលើទ្រនំ ផលិតកម្មមួយនេះទេ។នៅពេលនេះមហាជន និងអស់មន្ទិលសង្ស័យ បន្ទាប់ពីឃើញ បទចម្រៀងរបស់លោក ចេញលក់នៅក្នុង ផលិតកម្មសាន់ដេ ព្រោះកាលពី ពេលកន្លងទៅ តារាចម្រៀង រូបសង្ហាលោក នីកូ ធ្លាប់មានពាក្យលេចឮថា លោកបានស្ពាយ បង្វេចចូល ទ្រនំផលិតកម្ម ហង្សមាស ជាមួយបងប្រុស គឺលោក ណុប បាយ៉ារិទ្ធ និងមានព័ត៌មាន មួយចំនួនទៀតថា លោកបានចូលទៅ ជ្រកនៅក្នុង ទ្រនំផលិតកម្ម ថោន ។ តែទោះជាយ៉ាង ណាពេលនេះមហាជន និងបានដឹង ជាក់ច្បាស់ភ្លឺភ្នែក បន្ទាប់ពីតារាចម្រៀងរូបនេះ ចេញបទចម្រៀង នៅក្នុងទ្រនំ សាន់ដេស្ងាត់ៗ ។
ការព្យាករណ៍នោះ ផ្ទុយស្រឡះទាំងស្រុង ដោយសារតែថ្ងៃនេះ លោក នីកូ បានធ្វើឲ្យទស្សនិកជននិយម លេងបណ្តាញ ទំនាក់ទំនងសង្គម Facebook មានការភ្ញាក់ផ្អើល នៅពេលដែលឃើញ តារាចម្រៀងប្រុសរូបនេះ បង្ហោះរូបអាល់ប៊ុមថ្មីវ៉ុល១៥៦ ដោយនៅលើរូបនោះ មានតែរូប លោក នីកូ ម្នាក់ប៉ុណ្ណោះ ។ អ្វីដែលគេអាច សន្និដ្ឋានបានយ៉ាង ជាក់ច្បាស់ថា លោក នីកូ ចូលទៅជ្រកក្រោម ដំបូលផលិតកម្ម ណាមួយនោះ នៅពេលដែល គេបានឃើញ នៅលើអាល់ប៊ុមវ៉ុលថ្មីនោះ ជារបស់ផលិតកម្មសាន់ដេ។
ចំពោះលោក នីកូ ការចេញបទចម្រៀង របស់នៅក្នុងទ្រនំផលិតកម្ម សាន់ដេ នាពេលនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់លោក មានការចាប់អារម្មណ៍ជាខ្លាំង ។ មិនតែប៉ុណ្ណោះ ក៏មានមហាជន និងមិត្តៗយុវវ័យមួយចំនួន បានលើកឡើងថា លោក នីកូ និងទទួលបាន ប្រជាប្រិយភាព និងមានកេរ្តិ៍ ឈ្មោះល្បីល្បាញ ជាងមុន ព្រោះលោកបាន មកដល់ទ្រនំធំ គឺផលិតកម្មសាន់ដេ ។
នៅក្នុងផលិតកម្មថ្មី លោក នីកូ មានឱកាសបាន ចេញបទចម្រៀង ជាច្រើនបទជាមួយ ស្រីរូបស្រស់ពីរដួង របស់ផលិតកម្មសាន់ដេ គឺ កញ្ញា អ៊ីវ៉ា និងអ្នកនាង សុខ ស្រីនាង ហើយនៅក្នុងនោះ លោក នីកូ បានបកស្រាយ បទចម្រៀងជាច្រើន ដូចជា បទ "ស្រលាញ់គ្នាដើម្បីបែក, ហេតុអ្វីគេកុហកបង, នឹកអូនពេលភ្លៀងធ្លាក់"និងបទ "ខ្ញុំជាមនុស្សខូចចិត្ត" ត្រៀមចេញលក់ ក្នុងពេលឆាប់ៗ ខាងមុខនេះ។
តាមរយៈបទចម្រៀងទាំង ៤បទខាងលើនេះ គេមិនទាន់ដឹងថាអាចទាក់ទាញ បានប្រជាប្រិយភាព និងការគាំទ្របានខ្លាំង ដល់កម្រិតណានោះទេ ហើយក៏មិនទាន់មាន អ្នកណាដឹងថា សន្ទុះកេរ្តិ៍ឈ្មោះ របស់តារាចម្រៀង លោក នីកូ អាចត្រូវខ្យល់ បោកបក់ឡើងខ្ពស់ ឬក៏ធ្លាក់ចុះដល់ កម្រិតណាទេ៕

ដោយៈLooking TODAY



តារាចម្រៀង ឆន សុវណ្ណារាជ រំភើបចិត្តខ្លាំង ក្រោយទទួលបានកាដូ ពីអ្នកម្តាយ មុនថ្ងៃខួបកំណើត

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស គឺលោក ឆន សុវណ្ណារាជ បានទទួលកាដូ ពីអ្នកម្តាយជាទីស្រលាញ់ របស់លោក មុនថ្ងៃខួបកំណើត មកដល់។
នៅព្រឹក ថ្ងៃអង្គារ៍ ទី០៦ ខែតុលា ឆ្នាំ២០១៥ នេះ នៅលើទំព័រហ្វេសប៊ុក របស់តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស លោក ឆន សុវណ្ណារាជ បានបង្ហោះរូបថតមួយសន្លឹក ដែលធ្វើឲ្យ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ក៏ដូចជាអ្នកគាំទ្រូ របស់លោក មានការភ្ញាក់ផ្អើល និងរំភើបចិត្ត ជំនួសលោកផងដែរ។
រូបថតមួយសន្លឹកនោះ គឺបង្ហាញឲ្យឃើញពី អ្នកម្តាយរបស់លោក ឆន សុវណ្ណារាជ កំពុងតែជូន ខ្សែ.កមួយខ្សែ ទុកជាកាដូ ក្នុងថ្ងៃខួបកំណើត របស់លោក ខណៈលោក ឆន សុវណ្ណារាជ បានលើកដៃសំពះអរគុណ និងញញឹម បិទមាត់មិនជិតឡើយ ពេលទទួលបានខ្សែ.ក មួយខ្សែពីអ្នកម្តាយ ជាទីស្រលាញ់បែបនេះ។
លោក ឆន សុវណ្ណារាជ ផ្ទាល់ ក៏បានសរសេរសារអរគុណ ភ្ជាប់ជាមួយនឹង រូបថតនោះ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ដែលមានអត្ថន័យ ជាភាសាខ្មែរថា «កូនពិតជាអរគុណ អ្នកម្តាយខ្លាំងណាស់ ចំពោះកាដូ មុនថ្ងៃខួបកំណើតនេះ វាពិតជាមានន័យណាស់សម្រាប់កូន ហើយកូនស្រលាញ់វាខ្លាំងណាស់ កូនស្រលាញ់អ្នកម្តាយ»។
យ៉ាងណាមិញ ថ្ងៃខួបកំណើតពិតប្រាកដ របស់តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស រូបនេះ គឺនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះឯង៕
ប្រភព ៖ ហ្វេសប៊ុក

កំសត់ណាស់ ឆាយ វីរៈយុទ្ធ ទឹកលុយសំលាប់ទឹកចិត្តខ្ញុំ

ពិតជាអែមមែនទែន ក្បត់ហួសទៅហើយ | មិត្រ គង្គា | Kbot Hous Tov Hery | Mith Kongkea | Kodomo | MYTV | 21-August-2015


កក្រើកពេញឆាកតន្ត្រី MYTV, Ganzberg Concert, 20 March 2016 Part 02, Khemarak Sereymon, Sok Pisey


Saturday, May 14, 2016

ឆន សុវណ្ណារាជ និង ណុប បាយ៉ារិទ្ធ ត្រូវអ្នកគាំទ្រ ព្រាប សុវត្ថិ រិះគន់


ភ្នំពេញ៖ មិនមែនជារឿង​​លេងសើចទេ សម្រាប់តារាចម្រៀង ណុប បាយ៉ារិទ្ធ និង ឆន សុវណ្ណារាជ​​​ដែល​បានក្លាយជា គ្រូបង្ហាត់​​ក្នុងកម្មវិធី "The Voice Cambodia" អាចនិយាយ​​បានថា ពួកគេបានក្លាយ​​ជាអ្នក​ចម្រៀងដ៏​មានជំនាញ និងទេពកោសល្យខ្ពស់ ក្នុងការប្រើ​ប្រាស់សំឡេង ជាបទ​ពិសោធន៍ថ្មី សម្រាប់ពួកគេ ។ កម្មវិធី"V con​cert Cambodia" បានបង្ហាញពី​ភាព​​អស្ចារ្យ របស់ពួកគេ​បន្ថែមទៀត ក្នុងមួយវគ្គ ពួកគេច្រៀង​មិនតិច​​​ជាង៥បទទេ ដែល​មនុស្សធម្មតា មិនអាចធ្វើ​​​​បានទេ ។
អ្វីដែលកាន់តែជក់ចិត្តនោះ ពួកគេបាន​​ចាប់ដៃគ្នា បកស្រាយបទចម្រៀង​ចាស់ៗល្បីខ្លាំង របស់លោក ព្រាប សុវត្ថិ តែដោយសារ​បញ្ហា បច្ចេកទេស មិនអាចធ្វើ​​ពួកគេ ច្រៀងបានល្អ ១០០​​ភាគរយទេ ។ អ្នកដែលក្ដៅ​​ក្រហាយ​​នៅមិន​សុខ គឺ អ្នកគាំទ្រ លោក ព្រាប សុវត្ថិឯណោះ​ទៅវិញ ។ អ្នកគាំទ្រ លោក ព្រាប សុវត្ថិ ម្នាក់​បានព្រលៈ តារាចម្រៀង​ទាំងពីរ មិនសំចៃមាត់ថា "អត់យល់ទេ ! តារាហង្សមាស ឥឡូវអត់មាន​​បទចម្រៀងច្រៀងទេ បានជា​​យកបទ លោក ព្រាប សុវត្ថិ ទៅច្រៀង ហើយច្រៀង​​ស្រែកមិន​​រួចផង ប្រឹងអីក៏ប្រឹងម្លេះ?.." ។ អ្នកគាំទ្រ ដដែល​​នោះ ក៏ធ្លាប់រិះគន់ចំៗ ចំពោះ លោកឆន សុវណ្ណរាជ ដែល​​លោកធ្លាប់​​បានច្រៀង បទចម្រៀង លោក ព្រាប សុវត្ថិ ជាមួយ នាង ឱក សុគន្ធ កញ្ញាថា កញ្ញា ច្រៀងគ្រាន់បើ តែបើ​​សុវណ្ណារាជ ច្រៀងញ័រៗ ខូចបទ​​គេអស់ហើយ ។
ដោយឡែក ប្រិយមិត្តដទៃទៀត បាន​​និយាយថា ធម្មតាមិនមែន​​ម្ចាស់បទផ្ទាល់ មិនអាច​​ច្រៀងបានល្អ ដូចម្ចាស់​ដើម​ទេ។ ម្យ៉ាងសំឡេង​​លើឆាក ក្នុងស្រុកខ្មែរ វាមិន​​សូវល្អដូច នៅបរទេស​​ឡើយ ព្រោះយើង​​នៅអន់ ផ្នែកបច្ចេក​​ទេស ច្រើនណាស់ មានតែ​​តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ម្នាក់ ដែល​​យកចិត្តទុកដាក់ លើបញ្ហានេះ ព្រោះនាង​ប្រើ​ប្រាស់ក្បាលមៃក្រហ្វូន ផ្ទាល់ខ្លួន និងមានតម្លៃ រាប់ពាន់​​ដុល្លារឯណោះ ។ ដូចនេះ​​សំឡេងនាង លើឆាកហាក់​គ្រាន់​បើជាងគេ។
សម្រាប់អ្នករិះគន់ លោក ឆន សុវណ្ណារាជ និង ណុប បាយ៉ារិទ្ធ វិញ គួរតែកោត​​​​សរសើ ច្រើនជាង​​បង្អាប់ ព្រោះតារា​ទាំងពីរដួងនេះ ខំលើកបទ លោក ព្រាប សុវត្ថិ មកច្រៀងហើយ អាចនិយាយ​​បានថា ពួកគេបាន​​ចាត់ទុក លោក​ព្រាប សុវត្ថិ ជារៀមច្បងម្នាក់ ក្នុងចិត្តរួចទៅហើយ ។ បើសិនជា​​ពួកគេច្រៀង បទចម្រៀង​​របស់ពួកគេរៀងៗខ្លួន ក៏បានដែរ ព្រោះបទចម្រៀង​​របស់ពួកគេ មានរាប់រយបទ ឯណោះ ៕
ប្រភព:​ ដើមអំពិល

ប្រវត្តិខ្លះៗរបស់លោកព្រាប​ សុវត្ថិ



















ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅ ក្រៅប្រទេសផងដែរ​ ក្នុងយុគសម័យនេះ។ លោកថតបទចំរៀងអោយផលិតកម្ម​រស្មីហង្សមាសដែលជាក្រុមហ៊ុនចំរៀងនាំមុខគេនៅកម្ពុជា។ បទចំរៀងរបស់លោកភាគច្រើនចេញជាVCDខារ៉ាអូខេ។ លោកបានរៀបការ​ និងមានកូនចំនួនបីនាក់។ លោកបានសិក្សាផ្នែកសេដ្ឋកិច្ច និងច្បាប់ ហើយបានចាប់ផ្តើមចូលបំរើការនៅ ផលិតកម្មរស្មីហង្សមាស ចាប់តាំងពី ឆ្នាំ១៩៩៧។


ពត៌មានសំខាន់ៗ
ថ្ងៃខែឆ្នាំកំនើតថ្ងៃទី25 May ឆ្នាំ1975
ទីកន្លែងកំនើតស្រុកស្អាង ខេត្តកណ្តាល
សញ្ជាតិព្រះរាជាណាចក្រកម្ពុជា កម្ពុជា
វិជ្ជាជីវៈអ្នកចំរៀង , តារាភាពយន្ត
ឆ្នាំប្រកបវិជ្ជាជីវៈ១៩៩៧-បច្ចុប្បន្ន
ផលិតកម្មរស្មីហង្សមាស(RHM)
គេហទំព័រhttp://www.hangmeas.com.kh/

លោក​សុះ ម៉ាច ទទួល​បាន​កាដូ​រថយន្តមួយ​គ្រឿង​ពី​កូនស្រី និង​អតីត​ភរិយា

















រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ចំណងអាពាហ៍ពិពាហ៍​បាន​កាត់​ផ្តាច់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក្តី ប៉ុន្តែ​តារាចម្រៀង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច នៅ​តែ​ទាក់ទង​ជា​ធម្មតា​ជាមួយ​អតីត​ភរិយា និង​កូនស្រី​ច្បង​របស់​លោក ។ ដោយឡែក កាលពី​ពេល​ថ្មី​ៗ​កន្លង​មក លោក​សុះ ម៉ា​ច បាន​ទទួល​កាដូ​រថយន្ត​មួយ​គ្រឿង​ពី​អ្នក​ទាំង​ពីរ ។
ចំណង​ស្នេហ៍​រវាង​លោក​សុះ ម៉ាច ជាមួយ​អតីត​ភរិយា ជា​កូនស្រី​របស់​ថ្នាក់ដឹកនាំ​កំពូល​រូប​នោះ​បាន​ឈាន​ដល់​ផ្លូវបំបែក ដោយ​មានកូន​ស្រី​ម្នាក់​ដែល​រហូត​មក​ដល់​ពេល​នេះ​នាង​បាន​ចម្រើន​វ័យ​ប្រមាណ​១៣​ឆ្នាំ​ហើយ ។
បើ​ទោះបីជា​អ្នក​ទាំង​ពីរ​សម្រេច​ផ្តាច់និស្ស័យ​ស្នេហ៍​ហើយ​ក៏​ដោយ ប៉ុន្តែ​ការ​រាប់អាន​គ្នា​នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ហើយ​លោក​សុះ ម៉ាច តែងតែ​ទទួល​បានការ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ពី​អតីត​ភរិយា​របស់​លោក តាម​រយៈ​កូនស្រី​ច្បង​ដែល​កំពុង​ទទួល​ការ​បីបាច់​មើលថែ​ពី​ម្តាយ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​សុះ ម៉ាច បាន​បង្ហាញ​ជា​សាធារណៈ​ពី​ការ​ទទួល​បាន​កាដូ​រថយន្ត​មួយ​គ្រឿង​ពី​អតីត​ភរិយា និង​កូនស្រី​របស់​លោក សម្រាប់​ទុក​ដឹក​កូនស្រី​ប្រុស​ទាំង​ពីរ​ជាមួយ​ភរិយា​ក្រោយ​របស់​លោក​ទៅ​សាលារៀន ។

លោក​សុះ ម៉ាច បាន​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​អំពី​ការ​ទទួល​បាន​កាដូ​ថ្មី​នេះ ព្រមទាំង​បាន​រំលេច​សារ​សម្តែង​ក្តី​ត្រេកអរ និង​ដឹងគុណ​អតីត​ភរិយា និង​កូនស្រី នូវ​ទឹកចិត្ត​ស្រឡាញ់​រាប់អាន​ក្នុង​នាម​ជា​ឈាមជ័រ​តែ​មួយ ។
តាម​រយៈ​សារ​ជាមួយ​រូបថត​ពីរ​សន្លឹក​លោក សុះ ម៉ាច សរសេរ​ថា «​អរគុណ​ចំពោះ​កូនស្រី​ច្បង​របស់ខ្ញុំ និង​អ្នក​ម្តាយ​របស់​នាង​ដែល​បាន​ជូន​កាដូ​នូវ​រថយន្ត Great Wall ឆ្នាំ​២០១០ មួយ​គ្រឿង​ដល់​កូន​ទាំង​ពីរ​របស់ខ្ញុំ​ទុក​សម្រាប់​ជូន​ពួក​គេ​ទៅ​សាលារៀន ។ សន្តាន​ចិត្ត​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ​ពិតជា​បាន​បញ្ជាក់​នូវ​ទឹកចិត្ត​ស្រលាញ់​រាប់អាន​បងប្អូន​ក្នុង​នាម​ឈាមជ័រ​តែ​មួយ បើ​ទោះជា​ពួក​គាត់​ប្រសូត​ចេញពី​ផ្ទៃ​ម្តាយ​ផ្សេង​គ្នា​ក៏​ដោយ ក៏​ពួក​គេ​ទាំង​បី​នាក់​ស្រលាញ់​គ្នា​ណាស់ ។
ប៉ា​នៅ​តែ​ស្រលាញ់​កូន​ទុក​ដូច​កែវ​ជា​ភ្នែក រាប់អាន​ម្តាយកូន​ទុក​ដូច​មិត្តភក្តិ​ដ៏​ល្អជា​និច្ច សូម​ឱ្យ​អ្នក​ទាំង​ពីរ​ជួប​តែ​សេចក្តីសុខ និង​សំណាង​ល្អជា​រៀងដរាប​នៅ​ក្នុង​ឆាកជីវិត ព្រះ​នឹង​ប្រទាន​ពរ​ទាំង​បួន​ប្រការ​ដល់​អ្នក​ទាំង​ពីរ​» ។
ក្រោយ​ពី​បាន​បង្ហោះ​សារ និង​រូបភាព​នេះ​រួច​មក មាន​ប្រិ​យ​មិត្ត​ជា​ច្រើន​សម្តែង​ការ​អបអរសាទរ និង​រំភើប​ជំនួស​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​កូនស្រី និង​អតីត​ភរិយា ដែល​នៅ​តែ​គិតគូរ​ពី​សុខទុក្ខ​ក្រុម​គ្រួសារ​ថ្មី​របស់​លោក​សុះ ម៉ាច ។
ប្រិ​យ​មិត្ត​មួយ​ចំនួន​លើក​ឡើង​ថា «​សូម​សរសើរ​សន្តាន​ចិត្ត​ម្តាយ និង​កូន​អ្នក​ទាំង​ពីរ ជា​ពិសេស​បង និង​អតីត​ភរិយា ដែល​ចែកផ្លូវ​គ្នា​ហើយ​អាច​ក្លាយជា​មិត្ត​ដ៏​ល្អ​នឹង​គ្នា​បាន​ទៀត​ពិតជា​គំរូ​ដ៏​ល្អ​មែន នេះ​ហើយ​មក​ពី​ការ​បែក​គ្នា​ហើយ​មិន​និយាយ​ហែកហួរ​គ្នា​រក​ត្រូវ​រៀងខ្លួន ។ បង​ពិតជា​លោក​ប្តី​ដ៏​ល្អ​ខ្លាំង​ណាស់ ហើយ​ក៏​ជា​លោកប៉ា​ដ៏​ល្អ​បំផុត​ផង​ដែរ​» ៕


ប្រភព ៖
www.kohsantepheapdaily.com.kh