ខេម បានចេញបទចម្រៀងស្រែកខ្លាំងលើកដំបូង មិនធ្លាប់មានក្នុងផលិតកម្ម Town ក្រោយប្រឡូកសិល្បៈជិត ៧ឆ្នាំមក។
ចម្រៀងលោកប្រើសំឡេងខ្លាំងលើកដំបូងមានចំណងជើងថា”គេជាតារាល្បី” ត្រៀមនឹងចេញលក់លើទីផ្សារក្នុងពេលឆាប់ៗ។
តារាចម្រៀងសំឡេងស្អកកំពុងឈានមុខក្នុងផលិតកម្ម Town លោក ខេម និយាយថា៖ “ខ្ញុំមិនធ្លាប់មានចម្រៀងស្រែកដល់ថ្នាក់ហ្នឹងទេតាំងពីចូលសិល្បៈមក។ ជាធម្មតា ចម្រៀងមួយបទខ្ញុំប្រើពេលថតសំឡេង តែ ១៥នាទីប៉ុណ្ណោះ តែនេះជាងមួយម៉ោងហើយនៅតែមិនទាន់រួច”។
ខេម បន្តថា បទចម្រៀងមួយបទខាងលើគឺពិបាកច្រៀង និងធ្វើសំឡេងបំផុត។ លោកមិនបានដឹងពីមូលហេតុនាំឱ្យអ្នកនិពន្ធជ្រើសរើសខ្លួនឱ្យបកស្រាយបទ “គេជាតារាល្បី” នេះឡើយ។
ទោះជាបែបនេះ តារាចម្រៀងមានប្រភពមកពីខេត្តកំពង់ឆ្នាំងខាងអះអាងថា អាចអ្នកនិពន្ធចង់ដឹងពីសំឡេង ក៏ដូចជាសមត្ថភាពរបស់ខ្លួនមានកម្រិតណា។
តារាចម្រៀងប្រចាំផលិតកម្ម Town ខេម បានរំពឹងខ្ពស់ថា បទចម្រៀងដែលលោកប្រើសំឡេងខ្លាំងលើកដំបូងក្នុងអាជីពជាអ្នកសិល្បៈនឹងអាចទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនបានច្រើនពេលចេញលក់លើទីផ្សារ។
ប្រភព៖ sabay





